អគ្គីភ័យបានឆាប់ឆេះបន្ទប់ជួលមួយកន្លែងដោយសារផ្ទុះកំប៉ុងហ្គាសបង្ករអោយមានការភ្ញាក់ផ្អើល,,,,
ខេត្តកណ្តាល៖អគ្គីភ័យឆាបឆេះ បន្ទប់ជួលដែលផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស់ហេតការណ៍នេះស្ថិតក្នុងភូមិទួលក្រសាំងខាងក្រោយសឹករងខេត្តក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមការអោយដឹងថាអគ្គីភ័យឆេះក្នុងបន្ទប់ជួល(បន្ទប់ថ្ម) ២នាក់ប្តីប្រពន្ធ៖ឈ្មោះ វង្ស គឺមឡេង អាយុ៣២ឆ្នាំត្រូវជាប្តីប្រពន្ធឈ្មោះ សៅ គឹមហ៊ន អាយុ៣០ឆ្នាំ ដែលអ្នកទាំងពីរមានអាស្រ័យដ្ឋាននៅឯ ភូមិពាមទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ហើយបានមកស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ ដោយប្រកបមុខរបរ លក់ទឹកកកដុំ.ទឹកកកហ្មត់ ចំនួន២-៣ខែមកហើយ។
នៅព្រឹកថ្ងៃកើតហេតុបងប្រុស វង្ស គឺមឡេង បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២០កញ្ញាឆ្នាំ២០២០ គឺគាត់មិនបានប្រើប្រាស់កំប៉ុងហ្គាស់នោះទេ តែលឺសូសម្លេង ស៊ីតៗក៏ស្រាប់តែផ្ទុះ រាលដាលទៅកំប៉ុងផ្សេងទៀតហើយ ផ្ទះគាត់ទទួលលក់កំប៉ុងហ្កាស់បន្ត ដែលបង្ករជាអណ្តាតភ្លើង ឆាបឆេះសន្ធោសន្ធៅ ដោយខ្លួនគាត់ទាញបាន កូនតូច និងម៉ួតូមួយគ្រឿងប៉ុណ្ណោះ ក្រៅពីនោះគឺអគ្គី ភ័យ ឆេះខ្ទេចគ្មានសល់តែក្នុងរយ:ពេលដ៏ខ្លី ឆេះទាំងប្រាក់ចំនួន៦លានរៀល ដែលជាប្រាក់ សំរាប់ទូទាត់ថ្លៃទឹកកក បង់ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ខំសន្សំដោយញើសឈាមអស់ពេលជាយូរ។ អ្វីដែលគួកោតសសើគឺ បងប្អូនដែលមានលំនៅក្បែរៗ ផ្ទះកើតហេតុ បានចេញមកជួយបាញ់ទឹកពន្លត់ រហូតដល់រលត់ទាំងស្រុង ។
ចំនែកលោកឩត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានបញ្ជារថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងផងដែរ រួមជាមួយវត្តមាន លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ លោក អធិការរង - លោក អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ជាមួយបងប្អនប្អូនប្រជាជនដែលមានទីលំនៅក្បែរៗ កន្លែងកើតហេតុ។
សូមបញ្ជាក់ថា អគ្គីភ័យនេះ មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្ស ឬ ឆេះរាលដាលទៅលំនៅដ្ឌានផ្សេងឡើយ គ្រាន់តែមានស្នាមផ្សែងខ្មៅរោលទៅលើជាន់ខាងលើខ្លះៗប៉ុណ្ណោះ ។
No comments