កម្លាំងសមត្ថកិច្ននៃអធិការខណ្ឌមានជ័យចាប់ខ្លួននគរបាលឈ្មោះ អេង សំអាត ពីបទប្រទូស្តកេរ្តិ៍ខ្មាសលេីក្មេងស្រីអាយុ៧ឆ្នាំ,,,,,
ភ្នំពេញ៖ នគរបាលឈ្មោះ អេង សំអាត ដែលមានដីកាចាប់ខ្លួនពីបទ៖ប្រទូស្តកេរ្តិ៍ខ្មាសលេីក្មេងស្រីអាយុ៧ឆ្នាំ។
ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ប្រភពច្បាស់ការណ៍បានឱ្យដឹងថា! ជនជាប់ចោទឈ្មោះ អេង សំអាត ជាមន្ត្រីនគរបាលនៃនាយកដ្ឋានភស្តុភា ក្រសួងមហាផ្ទៃ ។
ករណីនេះសមត្ថកិច្ចអះអាងថាក្នុងនាមជាមន្ត្រីអនុវត្តច្បាប់មិនដែលព្រងេីយកន្តេីយឬលាក់បាំងអ្វីឡេីយ ។ ជាក់ស្តែងសមត្ថកិច្ចមិនអាចអនុវត្តការងារណាដោយមិនមានភាពច្បាស់លាស់ឡេីយ ហេីយសមត្ថកិច្ច ក៏មិនទុកករណីល្មេីសណាមួយចោលដែរ ។
ដេីម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារអ្វីមួយ គឺសមត្ថកិច្ចត្រូវតែធ្វេីការតាមជំនាញ ។ជាពិសេសត្រូវធ្វេីការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុសនីតិវិធី៕
No comments