សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងស្នងការខេត្តព្រៃវែងអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ពីបទធ្វើសកម្មភាពគាស់ផ្ទះលួចម៉ូតូ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពង់ស្ពឺ៖ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងរងខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៧នឹង៣០នាទី បានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធុល ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

ក្នុងករណី លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកម៉ូតូ) មួយកើតទ្បើងនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ទាបភ្លឺ បង្កដោយជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយក ម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-2502 សេរី២០២០ របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរស័ព្ទ ទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងលោបានជួបប្រទះ ។

ឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួច នៅចំណុចគីទ្បូម៉ែត្រលេខ៣៩ និងលេខ៤០ អ្នកទាំងពីរបានយកមួកសុវត្ថិភាព វាយក្បាលជនសង្ស័យ ហើយជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ភ្លាមជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពដកអាវុធខ្លី បាញ់ទៅលើជនរងគ្រោះទាំងពីរបណ្តាលឲ្យរងរបួស។

ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅ សុខ នឿន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




No comments