ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យថ្មី,,,,
ខេត្តឧត្ដរមានជ័យ៖នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្រ បទ ឆ្នាំជូត ទោស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្តម នាយឧត្តម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿនអគ្គស្នងការ នគរបាលជាតិ តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ បាន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែង ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត ឧត្តរ មានជ័យ នឹង មានការចូលរួម ពីឯកឧត្តម ប៉ែន វិបុលអភិបាលខេត្ត ឯកឧត្តមប្រធាន ក្រុម ប្រឹ ក្សាខេត្ត នៅសាលាខេត្តឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងជា ស្នងការថ្មី នៃស្នងការដ្ឋាននគរ បាលខេត្ត ឧត្តរមានជ័យ ជំនួសលោកឧត្តម សេ នីយ៍ទោ ម៉ែន លី ដែល ត្រូវផ្ទេរភារកិច្ច និងតែង តាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងនោះមានការចូលរួមពី មន្ត្រីរ អង្គភាព ពាក់ព័ន្ធនានា ជុំវិញ ខេត្តចូលរួមយ៉ាងច្រើនកុះ ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្ដេជ្ញាចិត្ត យ៉ាងមោះមុត និងគោរពតាមបទបញ្ជាផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្ដេជ្ញាចិត្តបម្រើការពារប្រជា
ពលរដ្ឋ ការពារសន្តិសុខ និងយកចិត្តទុកដាក់ ឱ្យបានល្អបំផុត បម្រើការពារ សន្តិសុខ ជូនបងប្អូន ប្រជាពលរដ្ទ ៕
No comments