សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងនាយ-នាយរង និងពលអាវុធហត្ថទាំងអស់បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី១០នេះ នៅវត្តកុឌ្ឌបព្វតា"ហៅវត្តភ្នំជញ្ជាំង",,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តបន្ទាយមានជ័យ៖នា ថ្ងៃសុក្រ-សៅរ៍ ៩-ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងវេនទី១០ នៃការកាន់បិណ្ឌ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងនាយ-នាយរង និងពលអាវុធហត្ថទាំងអស់បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី១០នេះ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ ក្នុងសង្សាវដ្ដ ជាពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខនប្រជាពលរដ្ឋខ្មែរដែលស្លាប់ក្នុងសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ។

នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី១០នេះ លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ នាយ-នាយរង និងពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានរៀបចំប្រារព្វពិធីរាប់បាត និងវេរភត្តាហារ -បរិក្ខារទាំងឡាយប្រគេនដល់ព្រះសង្ឃ នឹងអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាអាហារជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។

ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ចំនួន៤២លានរៀលសម្រាប់កសាងវត្តបន្ថែមទៀត និងប្រគេនដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយអង្គចំនួន១០ម៉ឺនរៀល ៕









No comments