សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពុទ្ធោខ្ទេចអស់!រថយន្តពីរគ្រឿងប្រទះគ្នាពេញទំហឹងបណ្តាលឲ្យរបួសមនុស្សជិត១០នាក់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបាត់ដំបង៖រថយន្តធុនធំពីរគ្រឿងព្រលះគ្នាបណ្ដាលឱមនុស្សប្រុសស្រីចំនួន០៦នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍។

បើតាមការអោយពីសមត្ថកិច្ចថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដកូរ៉េស្ទូចពណ៌សមួយគ្រឿងពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AT 11 96 បើកបរជិះគ្នា០៤នាក់(ប្រុស)តាមបណ្តោយផ្លូវជាតិលេខ៥ដែលកំពុងស្ថាបនា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងនិងរថយន្តមួយគ្រឿងផ្សេងទៀតបើកបរស្របទិសគ្នា ភ្លាមនោះក៏បានជ្រុលទៅបុកនឹងរថយន្តដឹកជីធុនធំ០១គ្រឿងពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ  3A.0939ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ហុន ជិញ ភេទប្រុស​ អាយុ​២៧ឆ្នាំនិងអ្នករួមដំណើរជាប្រពន្ធឈ្មោះ គន ភិម អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅខេត្តពោធិ៍សាត់ បណ្តាលអោយតៃកុងរថយន្តទាំងពីរនាក់គាបជាប់និងកាប៊ិនឡានរងរបួសធ្ងន់​ ត្រូវបានអ្នកស្រុកជួយគាស់ទាញចេញមកសង្គ្រោះភ្លាមៗនិងអ្នករួមដំណើរទាំងសងខាងសរុប០៤នាក់រងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យចំណែករថយន្តទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសង្កែ ដើម្បីចាត់ការតាមផ្លូវច្បាប់៕






No comments