សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

នារីស្រស់សោភាម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារម្សិលមិញប្រទះឃើញសាកសពអណ្តែតហើយ នៅមុខវាំងបង្ករអោយមានការភ្ញាក់ផ្អើល,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ ៖ សាកសពនារីស្រស់សោភា លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកតែបាច់ផ្កា និងស្បែកជើង កាលពីទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នោះ ត្រូវបានគេប្រទះឃើញអណ្តែត នៅមុខព្រះបរមរាជវាំងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមរំលឹកថា នៅទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។

ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

នៅមុនពេលលោតទឹកសម្លាប់ខ្លួន អ្នកឃើញហេតុការណ៍ បានអះអាងថា គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊ូយពីក្រៅផង។

បន្ទាប់មករថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្តិចក្រោយមកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។

ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។

បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់។

ជុំវិញការលោតទឹកសម្លាប់ខ្លួនរបស់នារីរូបនេះ នាំឱ្យផ្ទុះនូវការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ អ្នកបណ្តាញសង្គមក៏សម្តែងការសោកស្តាយ ដែលមិនគួរណានារីរូបស្រស់សោភារូបនេះ គិតខ្លីបញ្ចប់ជីវិតចោលអាណាព្យាបាល បងប្អូន និងសាច់ញាតិរបស់ខ្លួន។

អ្នកលេងបណ្តាញសង្គមក៏ចង់ឱ្យសមត្ថកិច្ចបន្តតាមស្រាវជ្រាវរករឿងហេតុនាំឱ្យកើតមានការលោតទឹកសម្លាប់ខ្លួននេះ ដោយមិនគួរបញ្ចប់ត្រឹមរកឃើញសាកសពនារីរងគ្រោះនោះឡើយ។

បច្ចុប្បន្នសាកសពនារីស្រស់ស្អាតសោភាត្រូវបានកម្លាំងជំនាញពិនិត្យរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។








No comments