លោកជំទាវ ឧកញ៉ាហេមចិត្តាមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាប្រធានកិត្តិយសសមាគមនារីអភិវឌ្ឍន៍កម្ពុជាដើម្បីសន្តិភាព អមដោយដំណើរឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាឧកញ៉ាហេមចិត្តាមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាប្រធានកិត្តិយសសមាគមនារីអភិវឌ្ឍន៍កម្ពុជាដើម្បីសន្តិភាព អមដោយដំណើរឧត្តសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបានថ្វាយព្រះរាជដំណេីរសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជនៃធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយបង្គំពុទ្ធស្ថាននិង ទតមេីលសមិទ្ធផលនានាក្នុងវត្តប្រាសាទស្រះកណ្តាល(វត្តខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
No comments