សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពុទ្ធោ!សុភាពនារីៗសូមមេត្តាប្រុងប្រយត្ន័!សមត្ថកិច្ចបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយ នៅខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស៤នាក់ យកមកសាកសួរ ខណៈម្ចាស់ទីតាំងឈ្មោះ វឹង ជីហេង បានគេចខ្លួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ និង មានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយ នេះ គឺ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស៤នាក់ ដើម្បីសាកសួរ ខណៈម្ចាស់ទីតាំងមានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះបង្ក្រាប ។

បច្ចុប្បន្ន នេះ សមត្ថកិច្ចសម្រេចបិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕















No comments