លោកវរសេនីយ៏ឯក យី វណ្ណដា អធិការ ក្រុងតាខ្មៅ អញ្ជើញជាអធិបតីភាពនឹងលោកវរសេនីយ៏ត្រី ភឿង វ៉ាត អធិការរងបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ៦ភូមិក្នុងក្រុងតាខ្មៅ,,,,
ខេត្តកណ្តាល៖នាថ្ងៃចន្ទ៣កើតខែអស្សុជឆ្នាំជូតទោសក័ ព ស ២៥៦៤ ត្រូវថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៨ព្រឹកនៅសាលាសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ៦ភូមិក្នុងសង្កាត់ស្មើ១៤៥នាក់ស្រី៤៥នាក់។
ក្រោមអធិបតីភាពលោកវរសេនីយ៏ឯក យី វណ្ណដា អធិការអញ្ជើញចូលរួមមានលោកវរសេនីយ៏ត្រី ភឿង វ៉ាតអធិការរងលោកយាវឡេង ចៅសង្កាត់កំពង់សំណាញ់នឹងក្រុមប្រឹក្សាលោកនាយនាយរងនឹងមន្ត្រីប៉ុស្តិនឹងប្រជាការពារ។
ក្នុងឨកាសនោះលោកអធិការបានសួរសុខទុក្ទប្រជាពលរដ្ឋដែលបានចូលរួមទាំងមូលដោយផ្តោតសង្កត់ធ្ងន់អោយពួកគាត់ចូលរួមជាមួយសមត្ថកិច្ចរាល់ការផ្តល់ពត៏មានអំពីហេតុការបទល្មើសកើតឡើងជូនសមត្ថមកិច្ចទាន់ពេលវេលាតាមរយះលេខទូរសព្ទ័ដែលចែកជូនស្រាប់។
ជាមួយនោះដែរលោកអធិការអធិការរងបានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៩០សន្លឹកនឹងចែកសៀវភៅគ្រួសារ៦ក្បាលស្មើនឹង៦គ្រួសារដែលទើបផលិតរួចទុកសំរាប់ពួកគាត់ប្រើប្រាស់ផងដែរ។
ជាចុងក្រោយលោកអធិការបានផ្តាំផ្ញើរអោយពួកគាត់ចេះថែរក្សាអត្តសញ្ញាណបណ្ណ័សៀវភៅគ្រួសារអោយបានល្អគ្រប់ៗគ្នា។
No comments