សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំ បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក លឿង សុភក្តិ អភិបាល នៃគណៈស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ៕







No comments