សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីធ្វេីការឃាត់ខ្លួន​បានហេីយ​ បុរសម្នាក់ដែលប្រើអំពើហឹង្សាលេីនារីជាសង្សាររបស់ខ្លួន,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ បុរសម្នាក់ដែលប្រើអំពើហឹង្សាលេីនារីជាសង្សាររបស់ខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីធ្វេីការឃាត់ខ្លួន​បានហេីយ​ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០
ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១នឹង៣០ នាទីយប់រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។
បើតាមអោយដឹងពីសមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ .ដែលបានប្រើហិង្សាវាយដំលើនារីជាអតីតសង្សារ បណ្ដាលឱ្យនាងរងរបួសជាំហើមពេញមុខ និងគុំត្រចៀកខាងស្ដាំ។
ចំណែកនារីម្នាក់ជាជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕






No comments