សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចនៃខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖បុរសម្នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់កំពង់ជិះម៉ូតូតាមផ្លូវបានសំរេចអីឡូវត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅហើយហេតុការណ៍នៅមុខដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ ម៉ោង១៥និង០០នាទី។

បើតាមការដាក់ពាក្យបណ្តឹងពីស្រ្តីជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ថាមានបុរសម្នាក់ជិះម៉ូតូម៉ាកKTM-200 ពណ៍ខ្មៅ លាយទឹកក្រូចបានឆក់កាបូបស្ពាយរបស់ខ្លួនយកទៅបាត់កាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៩នឹង៣០នាទីព្រឹកនៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ភ្លាមៗដោយមានការយកចិត្តទុកដាក់នឹងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី គាន់ឌីណា អធិការរងទទួលផែន យុត្តិធម៌បានដឹកនាំកម្លាំងបណ្តាលប៉ុស្តិ៍ចុះស្រាវជ្រាវឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី។

ករណ៍មុនពេលកើតហេតុ ជនរង គ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកKTM-200 ពណ៍ខ្មៅ លាយទឹកក្រូច ស្លាកលេខ ភ្នំពេញ1GP 1401 ពាក់មួកការពារពណ៍បៃតង មកពីក្រោយអែបខាងស្តាំ ឆក់កាបូបជនរងគ្រោះដែលស្ពាយចំហៀង ក្នុងកាបូបមាន ៖ ទូរស័ព្ទចំនួន ០១គ្រឿង ពណ៌ស មិនចាំម៉ាក លេខស៊ីម ០១៥ ៩៥១២៧៣, ០៧៦ ៦៣៤៣៧៧៨, លុយ១២៤ដុល្លារ, លុយខ្មែរ ៤០ម៉ឺនរៀល, ខ្សែដៃប្លាទីន ០១ខ្សែ និងក្រវិល ប្លាទីន០១គូ រួចជិះម៉ូតូគេចខ្លួន។ 

លុះដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ ម៉ោង១៥និង០០នាទី សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។






No comments