សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យលោក ប៉ាង លីដា អភិបាលរងខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌផ្ទាល់ចុះបង្ក្រាបទីតាំងទូរហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងនៅក្នុងសង្កាត់កាកាប២,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ដោយមានចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ នៃអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងដឹកនាំកម្លាំងផ្ទាល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះបង្ក្រាបទីតាំងទូរហ្គេមបាញ់ត្រីលួចលាក់លេងដល់ធំមួយកន្លែង។ការចុះបង្ក្រាបនេះត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង៨នឹង៣០នាទី យប់នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។


លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរាយការណ៍មានទីតាំងបង្កប់ទូរហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ!លោកអភិបាលខណ្ឌបានចង្អុលបង្ហាញលោក ប៉ាង លីដាអភិបាលបានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយផ្ទាល់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងក្តោមសកម្មភាពបានទាំងស្រុង។

បើតាមការឲ្យដឹងថាទូរហ្គេមបាញ់ត្រីមានចំនួនជាង ១០ ទូកំពុងបើកលេងជារៀងរាល់ថ្ងៃមានភ្ញៀវខ្មែរនិងជនជាតិចិនលេងជារៀងរាល់ថ្ងៃ។

វត្ថុតាងដកហូតរួមមាន៖ទូហ្គេមបាញ់ត្រីទូធំមានចំនួន ៤ទូនិងទូតុក្កតាទូតូចមានចំនួន៨ទូ។

លោកអភិបាលខណ្ឌបានបន្តទៀតថាមិនថាមានបទល្មើសនៅក្នុងខណ្ឌពោធិ៍សែនជ័យរឺល្បែងសុីសងគ្រប់ប្រភេទសូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនលោក!លោកនឹងអោយកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលមានវិធានការចុះបង្ក្រាបភ្លាមៗដើម្បីភូមិឃុំសុវត្ថិភាពហើយក៏ជាទំនុកចិត្តជូនបងប្អូនប្រជាពលរដ្ឋរស់ក្នុងនៅមូលដ្ឋាន។

បច្ចុប្បន្នវត្ថុតាងដកហូតរួមមានទូហ្គេមបាញ់ត្រីទូធំចំនួន៤ទូនឹងទូកុក្កតាទូតូចចំនួន៨ទូយកមករក្សារទុកនៅសាលាខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។











No comments