សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចនៃស្រុកកៀនស្វាយធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យ០៤នាក់នាំគ្នាធ្វើសកម្មភាពលួចម៉ូតូ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖ដោយមានការចង្អុលបង្អាញពីលោលឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកវរសេនីយ៍ឯកព្រំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងលោកម៉ន សំបុកអធិការ រងស្រុកផ្នែកព្រហ្មទណ្ឌធ្វើការស្រាវជ្រាវឈានចាប់ខ្លួនជនសង្ស័ចំនួន០៤នាក់ករណីលួចម៉ូតូដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២នឹង ៣៥នាទីទាបភ្លឺ។ចំណុចកើតហេតុផ្ទះជួល ភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកព្រុំ សំណាងបានឲ្យដឹងថាៈជនរងគ្រោះ ០១នាក់ឈ្មោះ វិត ប៊ុនធឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិ គោកពេញ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ ចុងភៅ។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០៤នាក់មាន
១.ឈ្នោះ ញ៉ាញ់ បញ្ញឹម ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាលស្រុកកៀន ស្វាយខេត្តកណ្តាល មុខរបរ ពុំពិត ត្រូវបានឃាត់ខ្លួន។

២.ឈ្មោះ អឿ ឈឿន"ហៅ ថន" ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅភូមិឈើទាល២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរពុំពិតប្រាកដត្រូវបានឃាត់ខ្លួន។

៣.ឈ្មោះ កុល ខេមរា"ហៅខ្លា" ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិ ឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ជាម្ចាស់ផាស់អាប់ ត្រូវបានឃាត់ខ្លួន។

៤.ឈ្មោះ សែស មេសា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ កណ្ដាល សង្កាត់ច្បារអំពៅ២ខណ្ឌ័ច្បារអំពៅ ភ្នំពេញត្រូវបានឃាត់ខ្លួន។សំភារះជនរងគ្រោះបាត់បង់ម៉ូតូមួយគ្រឿងម៉ាក់ CBR ពណ៌សខៀវ ពាក់ផ្លាក លេខ សៀមរាប 1X-3266 ខណៈពេលរកឃើញវិញ។

វត្ថុតាងចាប់យករួមមាន:១.កង់០១ ពណ៍ស នឹង ស្បែកជើងផ្ទាត់មួយគូរ ជារបស់ជនសង្ស័យ។២.ម៉ូតូផាស់អ៊ាប់ពណ៌ស ពាក់ផ្លាក់លេខ ភ្នំពេញ 1HI 2768មួយគ្រឿងជារបស់ជនសង្សយ័។

លោកអធិការស្រុកកៀនស្វាយថាៈនៅមុនពេលកើតហេតុ
ខាងលើ ជនរងគ្រោះ បានទុកម៉ូតូម៉ាកHONDA CBR 250c ពណ៍ ស ខៀវ ពាក់ស្លាកលេខ សៀមរាប 1X-3266
ចោលមុខបន្ទប់ជួលនៅចំនុចកើតហេតុខាងលើ ដោយសា រុញចូលបន្ទប់មិនរួច ទុកចោលជាទម្លាប់។

លុះដល់ថ្ងៃកើតហេតុខាងលើវេលាម៉ោង០៦នឹង០០ព្រឹកជនគ្រោះបានក្រោកពីដេកចេញមកខាងក្រៅបន្ទប់មិនឃើញម៉ូតូរបស់ខ្លួន ហើយក៏បានអោយម្ចាស់ផ្ទះជួលឆែកកាម៉ារ៉ាសុវត្ថិភាពបានមើលឃើញសកម្មភាពជនសង្ស័យខាងលើ ធ្វើសកម្មភាពរុញម៉ូតូចេញពីមុខបន្ទប់ជួល យកទៅក្រៅបាត់។

ក្រោយពីឆែកការ៉ាម៉ាសុវត្ថិភាពរួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលពេលទទួល
បណ្តឹងរួចកម្លាំងជំនាញស្រុកបានសហកាណ៍ជាមួយកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុដើម្បីសំឆែកកាម៉ារ៉ាសុវត្តិភាពក្រោយពីឆែករួចកម្លាំងជំនាញនឹងប៉ុស្តិ៍បានកំណត់មុខសញ្ញាជនសង្ស័យជាមនុស្សនៅក្នុងមូលដ្ឋានរួចបានចុះទៅដល់ផ្ទះជនសង្ស័យតែជនសង្ស័យបានគេចខ្លួនបាត់មិននៅក្នុងមូលដ្ឋានទេ។

កម្លាំងជំនាញបានធ្វើការស្រាវជ្រាវសើបអង្កេតបន្តតាមរកមុខសញ្ញាខាងលើលុះមកដល់វេលាម៉ោង ១១នឹង៥៥នាទី នៅថ្ងៃទីខែឆ្នាំដដែលកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់នៅចំនុចក្បែរ វត្តសំពោងផលអណ្តែតសង្កាត់ និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញហើយកម្លាំងជំនាញស្រុកបាននាំខ្លួនជនសង្ស័យខាងលើមកអធិការនគរបាលស្រុកកៀនស្វាយដើម្បីសួរនាំ ។

ក្រោយពីបានសួរនាំរួចជន សង្ស័យទាំង០៤នាក់ខាងលើបានសារភាពថាខ្លួនពិតជាបាននាំគ្នាចូលទៅលួចម៉ូតូម៉ាក HONDA CBR 250CC ពណ៌ ស ខៀវ ពាក់ស្លាកលេខ សៀមរាប 1X. 3266 នៅចំនុចផ្ទះជួលក្នុងភូមិ ឫស្សីស្រុកឃុំឈើទាល ស្រុក កៀនស្វាយខេត្ត កណ្តាលពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចស្រុកកៀនស្វាយកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។













No comments