ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន)ក្នុងស្រុកពញាឮ,,,,,
ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ លោកអភិបាលស្រុកពញាឮ មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋចំណុះជើងវត្ត បានអញ្ចើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ដោយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះ ព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន និងបុព្វបុរសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។
ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យ ប្រគេនចំពោះព្រះសង្ឃក្នុងពិធីនេះរួមមាន÷ អង្ករចំនួន១៤បាវ ស្មើនឹង ៧០០គីឡូក្រាម ទឹកបរិសុទ្ធសុទ្ធ ១៤កេស ទឹកក្រូច១៤កេស មី១៤កេស និងបច្ច័យកសាងចំនួន ១០លាន ៦០ម៉ឺនរៀល និងបានបូជាព្រះធម៌ទេសនា នូវបច្ច័យ ១លាន ៤២ម៉ឺន ៧ពាន់រៀល ។
No comments