លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សៅ យានរីទ្ធីវុធ អធិការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជេីងឯក បានចុះចែកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ,,,,,
ភ្នំពេញ៖នៅថ្ងៃពុធ ១៣កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩នឹង៣០នាទី ព្រឹក លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សៅ យានរីទ្ធីវុធ អធិការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជេីងឯក និងមានការចូលរួមពីលោក លាស់ សុខលឹម ចៅសង្កាត់ទី១នៃសង្កាត់ជេីងឯកបានចុះចែកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៖ចែកអត្តសញ្ញាណប័ណ្ណបានចំនួន៤១សន្លឹក,,,
.សៀវភៅគ្រួសារបានចំនួន២១សហព័ន្ធ ចំនួនមនុស្សរួម១១១នាក់ ប្រុស៦៥នាក់; ១៨ឆ្នាំឡេីង៧០នាក់ ប្រុស ៣៨នាក់ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជានគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា:
១.សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។
២.បានផ្សព្វផ្សាយពីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
៣.បានផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច ជូនបងប្អូនប្រជាពលរដ្ឋ និងបានណែនាំអោយនៅឆ្ងាយពីគ្រឿងញៀនហេីយត្រូវរាយការណ៍និងសហការណ៍ជាមួយសមត្ថកិច្ចបេីមានករណី ប្រេីប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន ល្បែងស៊ីសង និងការប្រេីអំពេីហឹង្សាក្នុងគ្រួសារនៅមូលដ្ឋាន។
No comments