ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីរពេទ្យក្រោយពេលបានព័ត៌មានថាមានមន្ត្រី២រូបទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅពេលចេញល្បាត,,,,,
ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនី យ៍ឯក ស ថេត បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីរពេទ្យពេលបានព័ត៌មានថាមានមន្ត្រី២រូបទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅពេលចេញល្បាត។
ដោយការយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាការលេីកទឹកចិត្តដល់មន្ត្រីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៩ នៅពេលដែលកំពុងបំពេញភារកិច្ចចេញល្បាតដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រី២រូបនៃប៉ុស្តិ៍បឹងរាំង និងប៉ុស្តិ៍ផ្សារថ្មី៣ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបេីកបុកពីក្រោយ កាលពីយប់ថ្ងៃទី២៩ ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការក៏បាននាំយកជាសម្ភារ: និងថវិកាចំនួន២លានផ្តល់ជូនមន្ត្រីរងរបួសធ្ងន់ត្រង់ជេីង និងថវិកាចំនួន១.៥លានរៀលជូនមន្ត្រីរងរបួសស្រាលត្រង់ស្មា ៕
ជានិច្ចជាការឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិក៏ជាស្នងការរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច។
ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេតសូមជូនពរដល់មន្ត្រីកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យសូមឱ្យឆាប់ជាសះស្បើយចូលមកបម្រើការងារក្នុងអង្គភាពនាពេលឆាប់ៗវិញ។
No comments