សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចនៃស្នងការព្រះសីហនុចុះបង្ក្រាបទីតាំងខារ៉ាអូខេនៅមួយកន្លែងដែលផ្លាកយីហោ(ចិនស៊ីនខាយសៀនមិន)នឹងឃាត់ខ្លួនថៅកែធំ និងមនុស្សជិត៤០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនធំ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រះសីហនុ៖សមត្ថកិច្ចចុះបង្ក្រាបទីតាំងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ចិនស៊ីនខាយសៀនមិន  និងបានឃាត់ខ្លួនជនជាតិចិនចំនួនជិត ៤០០នាក់។

ការចុះបង្ក្រាបនេះ ក្នុងខារ៉ាអូខេរបស់ជនជាតិចិនឈ្មោះ ចិនស៊ីនខាយសៀនមិន  នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ  កាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញគ្រឿង ញៀនមួយចំនួនធំ និងសង្ស័យមានការពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្រៅពីវត្ថុតាំងទាំងនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនថៅកែធំ និងរកឃើញមានកាំភ្លើងថែមទៀតផងជនជាតិចិនប្រុស ស្រី ជិត ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ចជំនាញ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថ្លែងប្រាប់វិទ្យុបាយ័នកាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ថា នៅក្នុងការចុះបង្ក្រាបទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន  សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ។

ដោយក្នុងនោះមានថៅកែធំម្នាក់ គឺថៅកែទីតាំងខារ៉ាអូខេ និងបានរកឃើញថ្នាំញៀនផងដែរ។ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនឹងឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ក្នុងនោះមានថៅកែធំម្នាក់ (ថៅកែទីតាំងខារ៉ាអូខេ) ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ កញ្ញា ហើយសមត្ថកិច្ចកំពុងដំណើរការនីតិវិធី”។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន ជាកម្មសិទ្ធរបស់ឈ្មោះ Bao Fangze ជាជនជាតិចិន។ សមត្ថកិច្ចបានដកហូតបានគ្រឿងញៀនមួយចំនួនធំ (មិនទាន់ថ្លឹង)  រួមទាំងមានអាវុធខ្លីចំនួនពីរដើម។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្ត ព្រះសីហនុ បានមានប្រសាសន៍កាលពីព្រលប់ ថ្ងៃទី៣០ ខែកញ្ញា ថា ប្រតិបត្តិការនេះមិនទាន់បានបញ្ចប់ នៅឡើយទេ កំពុងតែអនុវត្តទៅតាមនីតិវិធី ដឹកនាំសម្របសម្រួលដោយលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជាដឹកនាំផ្ទាល់ ពីលោកគួច ចំរើន គណៈអភិបាលខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ ពាក់ព័ន្ធ។











No comments