រុក្ខវិថី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថាបនាបានជាង៨០%ហេីយ,,,,,
ខេត្តកណ្តាល៖បន្ទាប់ពីដំណេីរការស្ថាបនាផ្លូវបេតុងប្រវែង ៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ រួចមកនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ជំនួយការផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុងក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជាជាប់របងខាងលិច ឈាងខាងជើង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឱ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ និងមានខឿនអមសងខាងផ្លូវមានប្រវែង១,៦៦០ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចំណាយថវិកាចំនួន១០៤,៥៣០ដុល្លារសហរដ្ឋអាមេរិក ការស្ថាបនាផ្លូវបេតុងនេះសម្រេចបានប្រមាណជា៨០%ហើយដោយបានប្រសិទ្ធិនាមរុក្ខវិថី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងធ្វើពិធីសម្ពោធនៅពេលឆាប់ៗខាងមុខនេះ៕
No comments