សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ០១រូប ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ០១រូប គឺលោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ ៖មានទីលំនៅ ក្រុមទី២ ភូមិ ឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ក្នុងនោះ បាននាំមកជូននូវ៖
-ថវិកា ចំនួន ១,៤០០,០០០រៀល
-អង្ក ០២បេ(៥០គីឡូក្រាម)
-ទឹកសុទ្ធ ០១កេស
-ទឹកក្រូច ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ

ជានិច្ចជាកាលលោកវរសេនីយឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវតែងតែយកចិត្តទុកដាក់ដល់មន្ត្រីនិងកងកម្លាំងក្រោមឱវាទទាំងអស់មិនថាក្នុងកាលៈទេសៈណាទេលោកខំប្រឹងប្រែងចុះជួបនិងជួយឧបត្ថម្ភថវិកាមួយចំនួននឹងផ្តល់កម្លាំងចិត្ត។

ជាចុងក្រោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត សូមជូនពរដល់លោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ឆាប់ជាសះស្បើយបានចូលបម្រើការងារក្នុងអង្គភាពវិញក្នុងពេលឆាប់ៗ។









No comments