សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចនៃអធិការខណ្ឌដង្កោរឃាត់ខ្លួនជាបន្តបន្ទាប់បាន៥នាក់ករណីលួចគាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០នាទី ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនៃអធិការខណ្ឌដង្កោដឹកនាំកម្លាំងដោយផ្ទាល់លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៍ដឹកនាំកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវនឹងឈានទៅឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យ០៥នាក់រួមមាន៖

១.ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

២.ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៣.ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

៤.ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

៥.ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង ,

២.ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន០១គ្រឿង ,

៣.ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង ,

៤.ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន០១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង) ។


ករណីហេតុការណ៍កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលនោះកម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន០៥នាក់ ទី០១ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទី០២ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ទី០៤ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ទី០៥ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រួមនិង

វត្ថុតាងរួមមាន៖
១.ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង ,

២.ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន០១គ្រឿង ,

៣.ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង ,

៤.ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាស,

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា ពួកគេ(ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក ។

ចំនួន០១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាស ចំនួន ០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង)

បច្ចុប្បន្នជនសង្ស័យទាំង៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោយកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោដើម្បីចាត់ការតាមនីតិវីធីច្បាប់ ។





No comments