លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាល ក្រុងប៉ោយប៉ែត,,,,
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតដឹក នាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីបណ្តាការិយាល័យ អង្គភាពចំណុះក្រុង ការិយាល័យ អង្គភាពនានាជុំវិញក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលសង្កាត់ទាំង៣ ដើម្បីក្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាតាមបណ្តាការិយាល័យ អង្គភាព និងរដ្ឋបាលសង្កាត់ រួមមាន៖
១-ការងារសន្តិសុខ
២-ការងារសណ្តាប់ធ្នាប់សាធារណៈ
៣-ក្តាប់របាយការណ៍ពីបណ្តាអង្គភាពជុំវិញក្រុង
៤-បញ្ហាក្មេងទំនើង
៥-បញ្ហាគ្រឿងញៀន
៦-ភូមិ-សង្កាត់មានសុវត្ថិភាព
៧-បន្តការងារកាត់សំយ៉ាប់ និងរុះរើសំណង់មិនរៀបរយ
៨-បញ្ហាសំរាមអនាធិបតេយ្យ
៩-បញ្ហាផ្សេងៗ(ទប់ស្កាត់ក្រុមចលនាបំពុលសង្គមបង្កចលាចលនាំឲកើតអសន្តិសុខសង្គមជាតិ)។
No comments