ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សីស្រុកបាធាយ,,,,
ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី (វត្តនិរោធ) ស្ថិតនៅក្នុងភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានឧទ្ទិស សូមឱ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន បានយោងយកកំណើតកើតនៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងងាកក្រោយឱ្យពរជ័យ ដល់កូន ចៅបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឲ្យព្រះបារមីដ៏សក្ដិសិទ្ធិនៅក្នុងលោក ព្រះបារមីនៅវត្តនិរោធរង្សី តាមជួយបីបាច់ថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីសម្តេចបានស្ថិតនៅគ្រប់គ្រង ការពារព្រះរាជាណាចក្រកម្ពុជា ឲ្យរក្សាបានជានិរន្តរ៍ នូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ រីកចំរើនថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ព្រមទាំងឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធវីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិជាតិស្នេហានៃយើងផងដែរ ៕
No comments