ចេះរកនឹកបើកទៅរួចលោកព្រះ!! រថយន្ដធុនធំដឹកទំនិញបើកកើលទូលក្លោងទ្វារវត្ត.គន្ធបុប្ផារាម(ហៅវត្តអូរគគីរ)នៅស្រុកសំរោងទង បណ្ដាលឱ្យបាក់កៀបជាប់,,,,,
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្លោងទ្វារ វត្តគន្ធបុប្ផារាម(ហៅវត្តអូរគគី) ក្នុងភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្ដបង្កម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អុីន ភេទប្រុសអាយុ២៥ឆ្នាំ ដោយបើកបរទិសដៅពីត្បូងទៅជើង ។
លុះមកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម(ហៅវត្តអូរគគី) ដោយតៃកុងឡាននឹកស្មានថា៖ កំពស់រថយន្តនឹងទំនិញមិនកើលក្លោងទ្វារទេ។
ទើបបេីកឆ្លងកាត់ក្នុងក្លោងទ្វារវត្ត បណ្ដាលឱ្យទ្រង់រថយន្តនឹងទំនិញកើលទួល ក្លោងទ្វារវត្ដបាក់តែម្ដង។
ក្រោយជួបហេតការណ៍ខាងលេី សមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធីច្បាប់៕
No comments