លោកវរសេនីយ៍ឯក ជឹម ស៉ីថាដឹកនាំក្រុមការងារ ស.អ.ក ខណ្ឌដង្កោ និងសាខា ស.អ.ក សង្កាត់ទៀន ដើម្បីចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារ នៃសពជាសមាជិកអតីតយុទ្ធជនកម្ពុជា,,,,,
ភ្នំពេញ៖នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង៣០នាទីរសៀល លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ស.អ.ក ខណ្ឌដង្កោ និងសាខា ស.អ.ក សង្កាត់ទៀន ដើម្បីចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារ នៃសពឈ្មោះ កង វាសនា ភេទប្រុស ជាសមាជិកអតីតយុទ្ធជនកម្ពុជាដែលបានទទួលមរណៈភាពដោយជម្ងឺលើសឈាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ពេជ្រ កល្យាណ ភេទស្រី ត្រូវជាប្រពន្ធ ៕
No comments