សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានចូលរួមសហការជួយសម្រួលចរាចរណ៍​ រៀបចំសណ្តាប់ធ្នាប់​ និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីដែលប្រចាំការនៅតាមបណ្តាគោលដៅ​ និងតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនានា​ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានចូលរួមសហការជួយសម្រួលចរាចរណ៍​ រៀបចំសណ្តាប់ធ្នាប់​ និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ដោយមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារ​ ឬទៅលេងស្រុកកំណេីតក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ​ ។

ឯកឧត្តមស្នងការក៏បានកោតសរសេីរដល់មន្ត្រីទាំងអស់ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត​ និងពេលវេលា​ ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រូវថែរក្សាសុខភាពដោយធ្វេីអនាម័យកន្លែងធ្វេីការឲ្យបានស្អាតជានិច្ច ។


ក្នុងការចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យកម្លាំងនេះឯកឧត្តម​ស្នងការ​ ក៏បាននាំយកភេសជ្ជ:​ ទឹកបរិសុទ្ធ​ និងថវិកាមួយចំនួន​ ដេីម្បីផ្តល់ជូនកម្លាំងតាមគោលដៅប្រចាំការ​សម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ​ ៕​


សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នានៅពេលបេីកបរ​ ។

























No comments