កងកម្លាំង វរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៨១៥ និងកម្លាំងនគរបាលស្រុកម៉ាឡៃ ចុះជួយប្រជាពលរដ្ឋ រោងគ្រោះទឹកជំនន់ទឹកភ្លៀង,,,,,
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ និងផលប៉ះពាល់ ហូលមកពីប្រទេសថៃ ចូល អូរព្រំដែន បណ្ដាលឱ្យ ភូមិដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានការជន់លិច ។
ក្រោយពីទទួលព័ត៌មាន នៅព្រឹកថ្ងែព្រហស្បត្ដិ៍ ៧កើតខែអស្សុជឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១នឹង១០ លោក វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ទទួលទិសប៉ុស្ដិ៍ចំបក់ បានដឹកនាំក្រុមការងារកងកម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់ សហការណ៍ជាមួយ កម្លាំងនគរបាល ដឹកនាំដោយ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានចុះពិនិត្យស្ថានភាពទឹកអូរព្រំដែន នៅក្នុងភូមិសាស្រ្ត ។ជាលទ្ធផល ក្រុមការងារ បានសង្កេតឃើញថាស្ថានភាពទឹកអូរព្រំដែនបានស្រកទៅវិញជិត០១ម៉ែត្រ ។
នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកអូរព្រំដែន នៅក្នុងភូមិសាស្រ្តនោះ លោក វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងក្រុមការងាររួមជាមួយកម្លាំង អធិការនគរបាលស្រុកម៉ាឡៃ បាន ជញ្ជូនសម្ភារៈ និងរំដោះបងប្អូន នាំមកទីទួលសុវត្ថិភាព ផងដែរ ៕
No comments