ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល រាជធានីភ្នំពេញ,,,,,
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល រាជធានីភ្នំពេញនឹងមានការចូលពីឯកឧត្តម ឧត្តមសេនីយ៍ឯក អុឹង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោកស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ។
ក្នុងពិធីនេះដែរលោកស្នងការរងទទួលផែនសេនាធិការបានឡេីងអានរបាយការណ៍ និងរាយការណ៍ជូនគណអធិបតី ហេីយក៏មានការចូលរួមមតិយោបល់ពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកស្នងការរងទទួលផែនការងារធនធានមនុស្សផងដែរ ជាមួយនោះដែរក៏មានការផ្តល់ឲ្យមានការចូលរួមជាសំណួររបស់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូលផងដែរ ។
ក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ បានអញ្ជេីញចូលរួមមានមតិណែនាំល្អៗជាច្រេីនដល់អង្គពិធីទាំងមូលផងដែរ ឯកឧត្តម ប្រធាននាយកដ្ឋានក៏បានណែនាំដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវតែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ជាពិសេសគឺការរៀបចំទុកដាក់ឯកសារឲ្យបានល្អ ។
ជាកិច្ចបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំធ្វេីការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក ក្នុងនាមជាសមត្ថកិច្ចត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច ជាពិសេសត្រូវធ្វេីយ៉ាងណាធ្វេីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ដូចជាការផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ បង្ហាញអាកប្បកិរិយា និងសម្តីឲ្យបានសមរម្យ មន្ត្រីប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាពិសេសធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ។ ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថាក្នុងនាមជាកងកម្លាំងត្រូវតែគោរពច្បាប់ល្អ គោរពវិន័យកងកម្លាំង បេីក្នុងករណីសមត្ថកិច្ចណាម្នាក់អនុវត្តល្មេីសច្បាប់ នឹងត្រូវទទួលវិន័យកងកម្លាំង បេីក្នុងករណីធ្ងន់ធ្ងរ អាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕
No comments