សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឪពុក​ដែលប្រើអំពើហិង្សាលើកូនស្រីបង្កើតត្រូវបានសាលាដំបូងខេត្តស្វាយរៀង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដស្វាយរៀង ៖ សាលាដំបូងខេត្ដស្វាយរៀង បានសម្រេចកាត់ទោសដាក់ពន្ធនាគារបុរសម្នាក់ ដែលប្រើអំពើហិង្សាលើកូនស្រីបង្កើត នៅក្រុងបាវិត រយៈពេលបីឆ្នាំ។ នេះបើតាមការឲ្យដឹងពី លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង ថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម ហើយកាត់ទោសប្រកាសសាលក្រមដាក់ពន្ធនាគារ រយៈពេលបីឆ្នាំតែម្ដង ហើយឃុំខ្លួនតាមអំណាចសាលក្រមតែម្ដង មិនមែនតាមដីកានោះទេ។

លោក ខាំ សុផារី បានបន្តថា តំណាងអយ្យការបានចោទប្រកាសបុរសខាងលើ ពីបទហិង្សាដោយចេតនា មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ស្ដ្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់អំពើហិង្សាដាក់យ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនដៃដល់ទើបត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយនៅលើបណ្ដាញសង្គម។ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះសមត្ថកិច្ចទើបដែលទទួលព័ត៌មាន នៅលើ Facebook ប៉ុណ្ណោះ ដោយហេតុថា ពេលកើតហេតុជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹង។

បើតាមលោកអធិការ ក្រោយឃើញព័ត៌មានចែកចាយ លោកបានបញ្ជាកម្លាំងស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឪពុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីមកសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ បានឲ្យដឹងទៀតថា កន្លងទៅជនដៃដល់ជាឪពុក តែងតែបង្កបញ្ហានៅក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចក៏ធ្លាប់ហៅមកអប់រំ ដើម្បីកុំឲ្យបង្កហិង្សានៅក្នុងគ្រួសារបន្តទៀតដែរ ប៉ុន្ដែជនសង្ស័យមិនកែខ្លួន នៅតែបោករបស់របរក្នុងផ្ទះ ទើបប្រពន្ធទ្រាំលែងបានក៏រត់ទៅភ្នំពញ ចោលបន្សល់ទុកកូនស្រី៣នាក់ នៅក្នុងបន្ទុកគ្រួសារ។

យោងតាមការសួរនាំ ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរស័ព្ទនៅពេលយប់៕






 





No comments