លោកវរសេនីឯក ប៉ែន គ្រី អនុប្រធានផែនសណ្ដាប់ធ្នាប់ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បាននាំយកថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ៨លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ,,,,,,
ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីឯក ប៉ែន គ្រី អនុប្រធានផែនសណ្ដាប់ធ្នាប់ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស អមដំណើរដោយលោកវរសេនីយ៍ឯក ជា ជួន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកងមាស លោកអនុប្រធាន ស.អ.ក ស្រុក និងសមាជិកសមាជិកាពាក់ពន្ធ័ទាំងអស់ក្នុងស្រុកកងមាស បាននាំយកថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ៨លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៤លានរៀល មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ សឿង ធឿន ភេទប្រុស (មុខសញ្ញា ជនពិការ) នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
២.ឈ្មោះ ឡាញ់ នៅ (មុខសញ្ញាជនពិការ)នៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាសខេត្តកំពង់ចាម។
No comments