សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អត់ការងាតោះ!!!បបួលគ្នាដើរលួចម៉ូតូពលរដ្ឋមានអីត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលត្រូវជាបងប្អូនបង្កើតនិងគ្នា ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌដង្កោចាប់វាយខ្នោះ ខណ:កំពុងធ្វើសកម្មភាពបម្រុងលួចយកម៉ូតូប្រជាពលរដ្ឋ។
ហេតុការណ៍នេះនៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០
វេលាម៉ោង១០និង២០នាទី
ស្ថិតនៅចំណុចវាលស្រែផ្លូវលំសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការអោយដឹងពីសមត្ថកិច្ចថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារបទល្មើស និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក scoopy ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1 AF. 7177 ជិះឌុបគ្នាមកឈប់ក្បែរម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតនៅវាលស្រែហើយចុះទៅកាត់ស្មៅ ឃើញឱសល្អ ជនសង្ស័យទាំង២នាក់ក៏យកសម្ភារដែលនៅជាប់ខ្លួន មានដូចជា សោរអក្សតេបម្រុងនឹងធ្វើសកម្មភាពកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងម៉ាក សេ១២៥ ខណ:នោះកម្លាំងអន្តរាគមន៍មានការសង្ស័យក៏ហៅសួរនាំ។

បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេជនសង្ស័យទាំង២នាក់បានរកឃើញសោរសម្រាប់កាច់កម៉ូតូចំនួន៤ឈុត និងជំពាមកៅស៊ូចំនួន១។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់មានឈ្មោះ៖
១.ខុម ចាន់ណែង ហៅ ណេង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកធំសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។
២.ឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយគ្នា។

បច្ចប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕















No comments