សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចនៃខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចខ្សែរភ្លើង,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចខ្សែភ្លើង ហេតុ ការណ៍នេះនៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៤ខែកញ្ញាឆ្នាំ២០២០ ម៉ោង២៣និង០០នាទី។

បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ នួន គឹមសាង ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុថា។ខណៈពេលគាត់កំពុងតែដេកពេលនោះភ្លើងដាច់គាត់ក៏បានចេញមកក្រៅដើរមកមើលឃើញភ្លើងផ្ទះគេភ្លឺគ្រប់ផ្ទះគាត់ក៏ដើរទៅមើលចំណុចបង្គោលភ្លើងរបស់គាត់ដើម្បីត្រួតពិនិត្យមូលហេតុដាច់ភ្លើងមកពីអ្វី ភ្លាមៗនោះគាត់ឃើញជនសង្ស័យកាត់ខ្សែភ្លើងរួចហើយមូលដាក់លើកង់ បម្រុងនឹងជិះចេញបណ្ដាលអោយជនរងគ្រោះឃាត់ខ្លនជនសង្ស័យជនសមត្ថកិច្ច។


សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រេង រុន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យជិះកង់មកឈប់ជិត ផ្ទះជនរងគ្រោះ រួចយកកន្រ្តៃដែកទៅលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះនៅលើរបងបានប្រវែងជាង ៨០ម៉ែត្រមូលជាដុំដាក់ លើកង់បំរុងជិះចេញ ក៏ត្រូវបានជនរងគ្រោះឃើញទាន់ឃាត់ខ្លួន រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ករណីនេះសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្ររកសាធាតុញៀនឃើញមានវិជ្ជមានជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។




No comments