លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជានាយសេនាធិការ បានដឹកនាំចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយមូលដ្ឋាន អាវុធហត្ថ ក្រុង-ស្រុក,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជានាយសេនាធិការ បានដឹកនាំ លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថ ក្រុង-ស្រុក ទាំង៩ សរុប៤៣រូប អញ្ជើញចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយ
១.ផែនការ ការពារ សន្តិសុខM03
២.ផែនការ ត្រៀមកម្លាំង ការពារ សន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្នោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។
កិច្ចប្រជុំនេះប្រារពធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំតូចជាន់ទី៣ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕
No comments