ឯឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ប្រធានមន្ទីសាធារណការ ដឹកជញ្ជូនខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំក្រុមការងារ បើកកិច្ចប្រជុំ ជួបសំណេះសំណាល ជាមួយ ម្ចាស់ក្រុមហ៊ុន ឬតំណាងម្ចាស់ក្រុមហ៊ុន ក្នុងក្រុង ប៉ោយប៉ែត,,,,,
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃសុក្រ ៨ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ប្រធានមន្ទីសាធារណការ ដឹកជញ្ជូនខេត្ត • លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ប្រធានការិយាល័យ មន្ត្រីជំនាញ ពាក់ព័ន្ធ បានអញ្ជើញដឹកនាំក្រុមការងារ បើកកិច្ចប្រជុំ ជួបសំណេះសំណាល ជាមួយ ម្ចាស់ក្រុមហ៊ុន ឬតំណាងម្ចាស់ក្រុមហ៊ុន ក្នុងក្រុង ប៉ោយប៉ែត ដើម្បីកៀរគរ ថវិការចូលរួមជាមួយរដ្ឋបាល ក្រុង និងខេត្ត ក្នុងការជួសជុលកំណាត់ផ្លូវជាតិ លេខ៥ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដល់រង្វង់មូលផ្លូវ ជាតិ លេខ ៥៨ ដែលបានរងការខូចខាត ។
កិច្ចប្រជុំជួបសំណេះសំណាលនាព្រឹកនេះបានធ្វើឡើងនៅ ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមអធិបតីភាព ឯឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
ក្រោយពីបញ្ជាប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ អាជ្ញធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមដំណើរដោយ មន្ត្រីជំនាញ បានអញ្ជើញ ចុះពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូល ឆ្ពោះទៅ មាត់ច្រកព្រំដែន លើស្ពាន មិត្តភាព កម្ពុជា.ថៃ ផងដែរ ៕
No comments