ផ្ទះប្រជាពលរដ្ឋចំនួន៤៧២ គ្រួសារនៅស្រុកព្រៃនប់ ត្រូវបានភ្លៀងធ្លាក់ខ្លាំងបង្ករអោយទឹកជំនន់បណ្តាលអោយលិច,,,,,
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២០ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានបណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋបង្ករការខូចខាតចំនួន សរុបចំនួន ៤៧២ គ្រួសារ ក្នុងនោះមានចំនួន ៤ឃុំ គឺ : ឃុំព្រៃនប់ ចំនួន ១២៥ គ្រួសារ មនុស្ស ៥០៦ នាក់ , ឃុំទួលទទឹង ចំនួន ២៨៦ គ្រួសារ មនុស្សរួម ១ពាន់១៨០ នាក់ ស្រី ៦០៨ នាក់ , ឃុំអណ្តូងថ្ម ចំនួន ៤៦ គ្រួសារ មនុស្សរួម ១៨៨ នាក់ ស្រី៩៧ នាក់ និងឃុំសំរ៉ុង ចំនួន ១៥ គ្រួសារ មនុស្សរួម ៨៤ នាក់ ស្រី ៤៤ នាក់ ។ក្នុងហេតុការណ៍នោះក៏បណ្តាលអោយក្មេងស្រីម្នាក់ ឈ្មោះវុទ្ធី ស្រីនី អាយុ ១ ខួបកន្លះ បានស្លាប់ផងដែរ ។ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវ ប្រជាពលរដ្ឋ , ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ៕
No comments