សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តស៊េរីទំនើបម៉ាករថយន្តLexus 570 ពាក់ផ្លាកលេខពិសេសកម្ពុជា 1DARA-67បុកប៉ះគ្នាជាមួយរថយន្តធុនធំប្រភេទសណ្តោងកុងទឺននរ័ រងការខូចខាតធ្ងន់ធ្ងរ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពត៖ រថយន្តស៊េរីទំនើបម៉ាក lexus 570 បុកជាមួយរថយន្តធុនធំបណ្ដាលរងការខូច ខាតយ៉ាងដំណំហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង០០ នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។

បើតាមប្រភពថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិរៀល ឃុំពោធិ៍រៀលធំបសេដ្ឋ ខេត្តកំពង់ស្ពឺ រត់គេចខ្លួនបាត់។

ចំណែករថយន្តរងគ្រោះ ម៉ាកLexus 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1DARA-67 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ វ៉ាត គឹមហ៊ាង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ពុំមានរងរបួសទេ តែរថយន្តខូចខាតធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធី៕






No comments