ឯកឧគង់ សោភ័ណ្ឌ បានចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧគង់ សោភ័ណ្ឌ បានចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
នាពិធីនេះដែរមានវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាព និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃយ៉ាងច្រើនកុះករ។
កិច្ចពិធីនាព្រឹកនេះ សម្ដេចក្រឡាហោម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាព និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកនូវចង្ហាន់ ព្រមទាំងទេយ្យទាន និងគ្រឿងបរិក្ខារ ដើម្បីរាប់បាត្រ និងវេប្រគេនព្រះសង្ឃ ប្រារព្ធកិច្ចពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ៕
No comments