រថយន្តបុកបន្តកន្ទុយគ្នាបណ្តាលអោយខូចខាតយ៉ាងដំណំរថយន្ត៦គ្រឿង,,,,,
ខេត្តកណ្តាល៖ហេតុការណ៍នេះនាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៩នឹង០០នាទីមានករណីរថយន្តបុកបន្តគូទគ្នាជាច្រើនគ្រឿងបណ្តាលខូចខាតនឹងកកើស្ទះលើស្ពានព្រែកសំរោងក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីទទួលដំណឹងភ្លាមៗនោះលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានដឹកនាំកម្លាំងជំនាញសមត្ថកិច្ចនៃអធិការនិង សហការជាមួយ កម្លាំងអាវុធហត្ថក្រុងតាខ្មៅចុះសម្រួលចររាចរណ៍និងត្រួតពិនិត្យដល់ចំណុចកើតហេតុធ្វើការវាស់វែង។
បើតាមការអោយដឹងពីម្ចាស់រថយន្តថាមុនកើតហេតុគាត់ឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿងកំពុងតែទាញ សណ្តោងគ្នាឡើងលើស្ពានបំរុងឆ្លងស្ពានព្រែកសរោងទៅខាងច្បារអំពៅហើយក៏ដាច់ខ្សែកាបសណ្ដោងនោះបណ្តាលឱ្យរថយន្តរំអិលថយក្រោយនិងបុកនឹងរថយន្តជាច្រើនគ្រឿងទៀតខូចយ៉ាងដំណំបង្កឱ្យមានការកកស្ទះនៅលើស្ពានព្រែកសំរោងតែម្តង។
បើតាមបញ្ជាក់ពីសមត្ថកិច្ចថាក្នុងហេតុការណ៍នេះមានរថយន្តជាច្រើនគ្រឿងខូចខាតយ៉ាងដំណំរួមមាន៖បង្ករឡើងដោយរថយន្តធន់ធំដឹកទំនិញមួយគ្រឿងសណ្តោងទាញគ្នាដាច់ខ្សែរកាបបណ្តាលអោយរថយន្តរអិលថយក្រោយបណ្តាលអោយប៉ះ រថយន្តfordមួយគ្រឿងគៀបរុនទៅបុក រថយន្តសន្ទូចមួយគ្រឿងហើយទៅបុក រថយន្តលុចស៊ីស rx300 មួយគ្រឿងនិង រថយន្តតាកូម៉ាមួយគ្រឿងនិង រថយន្តបាឡែនមួយគ្រឿងនិង បណ្ដាញខូចយ៉ាងដំណំ។
បច្ចុប្បន្នរថយន្តខូចខាតទាំង៦គ្រឿងនោះត្រូវបានកម្លាំងសម្ថកិច្ចនៃអធិការក្រុងតាខ្មៅស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយតាមតិវិធីដោះច្បាប់។
No comments