សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ ឡង់ គី​សឹង អភិបាលស្រុកសណ្ដាន់បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបង្រ្កាបសង្វៀនមាន់ជល់រុះរើបំផ្លាញចោល,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្ត​កំពង់ធំ ​៖ លោក ឡង់ គឺ​សឹង អភិបាលស្រុកសណ្ដាន់ក៏ជាប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សណ្តាន់ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប បន​ល្បែងស៊ីសង ជល់​មាន់ បៀ អាប៉ោង ដែល​បាន​លាក់ខ្លួន​នៅ​ក្នុង​ចម្ការ​ស្វាយ​ចន្ទី​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ភូមិ ៩៩ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០​។​

​កិច្ចសហប្រតិបត្តិការ​បង្ក្រាប ទីតាំង​បន​ល្បែងស៊ីសង ដែល​ប្រៀប​បានជា​កន្លែង​ថ្នាល​បណ្តុះ​អំពើ​ឧបាយ​មុខ បង្កើត​ក្រុម​ចោរ និង​ជា​ឈ្នួន​បង្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​បង្ក្រាប​រុះរើ​កម្ទេច​ចោល នៅ​តំបន់ ៩៩ នៃ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ រួម​ទាំង​បាន​ដឹក​សម្ភារៈ​មួយ​ចំនួន យក​មក​រក្សាទុក ហើយ​បាន​ធ្វើ​កិច្ច សន្យា​ជាមួយ​ម្ចាស់​ចម្ការ​ស្វាយចន្ទី មិន​ឲ្យ​មាន​បន​ល្បែងស៊ីសង​កើត​ឡើងជា​លើក​ទី​២ បាន​ឡើយ។​

​លោក ឡង់ គឺ​សឹង អភិបាលស្រុក​សណ្តាន់ បាន​មានប្រសាសន៍ថា ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាល និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ តែងតែ ណែនាំ​ចង្អុលបង្ហាញ ពី​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ ការពារ​សុខ សុវត្ថិភាព ផ្តល់​ភាព​ជឿជាក់ និង​ភាព​កក់​ក្តៅ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រៀប​បាន​និង​ម្តាយ​និង​កូន និង​មិន​ឲ្យ​មានការ​ប្រព្រឹត្ត​ល្បែងស៊ីសង នៅ​ក្នុង​មូលដ្ឋាន​ជាដាច់ខាត លោក​អភិបាល ក៏បាន​កោតសរសើរ ដល់​អ្នកសារព័ត៌មាន ដែល​បាន​ផ្តល់​កិច្ច សហការ​ទីតាំង បន​ល្បែង​ជល់​មាន់ ដោយ​ខុសច្បាប់ គឺជា​ការ​ចូលរួមចំណែក យ៉ាង​ធំ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ចំណុច របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ទប់ស្កាត់ បង្ក្រាប​កុំ​ឲ្យ​មាន​ល្បែងស៊ីសង ចោត​លួច ចោរប្លន់ និង​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន។​

​លោក​អភិបាល បាន​បន្ត​ថា បន្ទាប់ពី​ទទួល​បាន​ដំណឹង លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះទៅ​រុះរើ​ទីតាំង​ទាំងអស់នោះ ចោល​ហើយ​បាន​ធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​ចម្ការ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្បែងស៊ីសង​នេះ​ជា​លើក​ទី​២​ឡើយ ហើយ​ក៏​កំពុង​ស្រាវជ្រាវ​រកមុខ បុគ្គល​ដែល​អួតអាង​ថា មាន​ខ្សែ​ធំ ខ្សែ​ក្រាស់​បន្ត​ទៀត​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕






No comments