ខេត្តបន្ទាយមានជ័យ៖ហេតុការណ៍ដ៏រន្ធត់កើតឡើងថ្ងៃពុធទី១២ សីហា ឆ្នាំ ២០២០ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក
វរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចលេខ
៨៩១ បានដឹកនាំកម្លាំងអន្តរាគមន៍៣០នាក់ចុះជួយស
ង្គ្រោះ និងធ្វើអន្តរាគមន៍ជូនប្រជាពលរដ្ឋរងគ្រោះដោយ
សារដងសន្ទូចសាងសង់អាគារ ក្រុមហ៊ុនដុឺផាត ស៊ីធី
បាក់រលំសង្កត់ ។
បើតាមការឲ្យដឹងករណីបាក់ដងសន្ទូចនៅការដ្ឋានសំណង់ សង្កត់ផ្ទះពលរដ្ឋ បណ្តាលឲ្យ ស្លាប់មនុស្ស៥នាក់ និង របួស៤នាក់យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់ បូរីដឺផាកស៊ីធី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមព័ត៌មានបញ្ជាក់ថាអ្នកស្លាប់៥នាក់គឺមាន៖
១.ឈាន ហុង ភេទ ស្រី
២.យាយ ឡឹក ភេទ ស្រី
៣.សេង មុយគា ភេទ ស្រី
៤.ចៅ លី ភេទ ស្រី
៥.ជឹម សុខណាក់ ភេទ ស្រី
និងចំនួនអ្នករបួស ៤នាក់៖
១.សៅ រិទ្ធ ភេទ ស្រី
២.ផល សុលីដា ភេទ ស្រី
៣.ខាន់ ស្រីឌី ភេទ ស្រី
៤.កា សុម៉ាមាន ភេទ ស្រី
កុមារី រ៉ូ សា អាយុ ៤ឆ្នាំ មិនមានគ្រោះអ្វីទេ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅក្នុងផ្ទះជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង។
បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយអភិបាលខេត្ត កំពុងប្រតិបត្តិការជួយសង្គ្រោះ។
0 Comments