សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាងខ្លួនមុខងាជាមន្ត្រីនគរបាលឧត្តមសេនីយ៍ត្រីផ្កាយ១ ចូលស៊ីផឹក លេបខាយពាក្យស្នេហាលើស្រ្តីម្ចាស់ហាង រហូតឈានទៅដល់ទាញកាំភ្លើងមកគំរាម,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ ៖ បើតាមអោយដឹងពីស្រ្តីម្ចាស់អោយដឹងថាជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើម បន្ទាប់ពីបានធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើងគម្រាមបាញ់ស្រ្តីម្នាក់ ដែលជាម្ចាស់ហាងផឹកសុីមួកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលភ្ញៀវរត់ចែកជើងគ្នា ហេតុការណ៍នេះកាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតនៅផ្លូវ១៦៣ ចំណុចហាងផឹកសុី យីហោវិមានព្រិល សង្កាត់ទួលទំពូងទី១ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីអ្នកផឹកស៊ីក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ស្លៀកពាក់ស៉ីវិល ក្នុងនោះមាន(លោកឧត្តមសេនីយ៍ត្រី)បានជិះរថយន្តម៉ាកឡិចសុីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2. 7119 បានចូលផឹកស៊ី នៅហាងកើតហេតុ ហើយគេឃើញបុរសនោះ ស្រវឹងស្រឿងៗ បានលេបខាយសម្ដីស្នេហាជាមួយម្ចាស់ហាង មួយសន្ទុះក្រោយមក ក៏ស្រាប់តែផ្ទុះហិង្សា ជាមួយម្ចាស់ហាងមួយប្រាវ រួចមកបើករថយន្តចេញបាត់ទៅ ។

ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្តមកវិញ ហើយបានដកកាំភ្លើងគំរាមបាញ់ ក៏ត្រូវម្ចាស់ហាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌចំការមន បានទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើង រថយន្តបើកគេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្ត និង បុរសម្នាក់ទៀតជាខ្មាន់កាំភ្លើង បាននាំខ្លួនមកកាន់អធិការដ្ឋាន ខណ្ឌចំការមនវិញ ៕






No comments