សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនជាតិចិនជិត​ ៣០នាក់ត្រូវបានកម្លាំងអាវុធហត្ថភ្នំពេញ​ ចុះបង្ក្រាប​ ករណីចាប់ជម្រិតយកប្រាក់លើជនជាតិចិន​ដូចគ្នា​ រំដោះបានជនរងគ្រោះ ០៣នាក់,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថ​រាជធានីភំ្នពេញ​ បានចុះបង្ក្រាបជនជាតិចិរាជធានីភំ្នពេញ​ នៅចំណុច សណ្ឋាគារមួយ​ ដែលមានឈ្មោះថា កណ្តាលសួនច្បារ នាវេលាម៉ោង១២ នឹង ៣០នាទី  ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ​២០២០​  ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានី

ភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង​ ០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាបជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន​ ២៩នាក់ (ស្រី​ ០៣នាក់)។

ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា​ ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ០៣នាក់។

បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យ​ ដេីម្បីកសាងសំណុំរឿងតាមនិតិវិធី​ ៕









No comments