កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ចំបក់ឃាត់ពលករខ្មែរចំនួន១៤នាក់ ឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដើម្បីត្រួតពិនិត្យរួមគ្នាទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល,,,
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែននិងទប់ស្កាត់រាល់បទល្មើសខុសច្បាប់ លោក វរសេនីយ៍ឯក សួង សៅមេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែន៨១៥ ដាក់បទបញ្ជារយ៉ាងតឹងរឹងដល់មន្ត្រី តាមប៉ុស្តិនិមួយៗ ត្រូវរឹតបណ្តឹងនូវការលួចឆ្លងដែន របស់បងប្អូនប្រជាពលរដ្ឋខ្មែរទៅបំរើការងារក្នុងប្រទេសថៃ ខុសច្បាប់ ហើយនិងត្រូវ អនុវឌ្ឈន៍រួមគ្នាជួយទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ ផងដែរនោះ។តាមការឲ្យដឹងពីកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ចំបក់ ជាក់ស្តែង នៅថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ នៅវេលាម៉ោង ០៨:៣០នាទី ពលករខ្មែរចំនួន ១៤នាក់ ស្រី ០៦នាក់ បានវិលត្រលប់ពីប្រទេសថៃ វិញតាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ដែលពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០២គឺៈ១.កំពង់ចាម ០៦នាក់ ស្រី០២នាក់
២.បន្ទាយមានជ័យ ០៨នាក់ ស្រី០៤នាក់
បានបញ្ចូនពួកគាត់ទៅកាន់មណ្ឌលចត្តាឡីសក័ទី១ វិទ្យាល័យស្រុកម៉ាឡៃ ធ្វើការអប់រំណែនាំពួកគាត់ស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច និងឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញ។
No comments