សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ២នាក់ឆក់យ៉ាងសកម្មក្រុងតាខ្មៅត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបបានរត់គេចខ្លួនម្នាក់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ខេត្តកណ្តាល៖កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចុះល្បាតភូមិសាស្រ្តបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០២ នាក់តែជាមុខសញ្ញាឆក់យ៉ាងសកម្មករណីនេះកើតហេតុថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។បើតាមការអោយដឹងពីសមត្ថកិច្ចថាជនរងគ្រោះ០៥នាក់៖មិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០២នាក់ម្នាក់ទៀតរត់គេខ្លួន៖១.ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ:ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្តាល,មុខរបរ:បុគ្គលិកក្រុមហ៊ុនADត្រូវបានឃាត់ខ្លួន។
២.ឈ្មោះ វង្ស ចាន់សុវណ្ណបូរី ភេទប្រុស  អាយុ២០ឆ្នាំ នៅភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។៣.ឈ្មោះ ណាង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ:ភូមិលេខ១ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលបានរត់គេចខ្លួន។
សម្ភារបាត់បង់រួមមានទូរសព្ទដៃចំនួន៥គ្រឿងម៉ាកOPPO និងម៉ាកVIVO ។វត្ថុតាងចាប់យករួមមាន
១.ម៉ូតូ១គ្រឿងម៉ាកHonda C125សេរី ២០២០ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1HY៥៨៥៨។
២.ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក។
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះហ៊ុល សំណាងចំនួន១សន្លឹក។
៤.កាបូបដៃពណ៍ខ្មៅចំនួន២។
៥.កាតវីងចំនួន ២សន្លឹក។
៦.POWER BANKពណ៌ខ្មៅចំនួន១ ។
៧.ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកIPHone៦plusពណ៌ទឹកមាស។ករណីកើតហេតុនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង០១ និង១០នាទី ពេលដែលកំលាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងតែជិះល្បាតដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅស្រាប់តែឃេីញជនសង្ស័យជិះម៉ូតូបង្ហោះភ្លាមនោះកំលាំងសមត្ថកិច្ចបានសហការជាមួយកំលាំងអង្គរក្សដែលប្រចាំនៅគោលដៅបានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពេជ្រ សាវ៉េត បានឆ្លេីយសារភាពថាខ្លួននិងបក្ខពួកពិតជាធ្លាប់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទចំនួន៥គ្រឿងដូចខាងលេីប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងតាមនីតិវិច្បាប់។






No comments