សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៣នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់បានជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀននៅក្រុងច្បារមនខេត្តកំពង់ស្ពឺ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួម៖
១.ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
២.ឈ្មោះ វ៉ង សំបូរ ហៅ កុយ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
៣.ឈ្មោះ ពេជ្រ ណាសៀន ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ ១តូច និង ១៥ធំ, ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យទាំង៣នាក់ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



No comments