សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះបិទទីតាំងនិងឃាត់ខ្លួនម្ចាស់ហាងបញ្ចាំអត់មានច្បាប់មួយកន្លែងរកឃើញម៉ូតូមិនប្រក្រតីជាច្រើនគ្រឿងនៅស្រុកខ្សាច់កណ្តាល,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាលនៅព្រឹក ថ្ងៃសៅរ៍ទី០១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ ស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបិទទីតាំងហាងបញ្ចាំអត់មានច្បាប់មួយកន្លែង ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហាងបញ្ចាំអត់មានច្បាប់នេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងហាងទទួលបញ្ចាំឈ្មោះ គឹម ឡេងសល់ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរទទួលបញ្ចាំ មានប្រពន្ធឈ្មោះវ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ និងរកឃើញម៉ូតូសង្ស័យមិនប្រក្រតីទុកនៅក្នុងផ្ទះចំនួន ២៤គ្រឿង មានម៉ាកHonda ១៩គ្រឿង ម៉ាកViva០២គ្រឿង scioppy០១គ្រឿង ម៉ាកDielumអាសង់ការ៉េ០១គ្រឿង និងម៉ាកHonda Vave០១គ្រឿង លោកស្នងការបានបញ្ជាក់ថា តាមកម្លាំងជំនាញរបស់យើងត្រួតពិនិត្យឃើញថាម៉ូតូមួយ ចំនួនខ្លះ ដែលម្ចាស់ទីតាំងទទួលបញ្ចាំ គឺជាម៉ូតូដែលជនទុច្ចរឹត ប្លន់ កាច់ក និងលួចយកមកបញ្ចាំនៅទីនេះ ។
ម្ចាស់ទីតាំងហាងបញ្ចាំ រួមនិងវត្ថុតាងមានម៉ូតូ២៤គ្រឿងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕



No comments