សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាពក្នុងពិធីចែករំលែកក្តីស្រលាញ់ និងផ្តល់ជូនគ្រឿងឧបភោគនិងគ្រឿងបរិភោគដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្នុងជីវភាពចំនួន ២០០គ្រួសារក្នុងភូមិអូរឫស្សី,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែករំលែកក្តីស្រលាញ់ និងផ្តល់ជូននូវគ្រឿងឧបភោគនិងគ្រឿងបរិភោគ រួមនឹងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតខ្លាំងក្នុងជីវភាព ជនងាយរងគ្រោះ ជនពិការ និងចាស់ជរាចំនួន ២០០គ្រួសារនៅព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០២០នេះ
ក្នុងកាលៈទេសៈនៃការរាតត្បាតជាសកលបង្កឡើងវីរុសកូវីដ-១៩ (COVID-19) ដែលបានអូសបន្លាយអស់រយៈពេលជាង ០៨ខែកន្លងទៅ ពោលគឺចាប់តាំងពីចុងឆ្នាំ២០១៩ នៃការផ្ទុះឡើងដំបូងនូវជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចែករំលែកក្តីស្រលាញ់ និងផ្តល់ជូនគ្រឿងឧបភោគនិងគ្រឿងបរិភោគដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្នុងជីវភាពចំនួន ២០០គ្រួសារក្នុងភូមិអូរឫស្សីនាពេលនេះ បានរៀបចំឡើងដោយអង្គភាពភូមិអូរឫស្សី ដឹកនាំដោយលោក សាំង ឃឺន មេភូមិអូរឫស្សី សហការជាមួយអាជ្ញាធរសង្កាត់ផ្សារកណ្ដាល រួមនឹងសប្បុរសជនក្នុងមូលដ្ឋាន។ បានប្រារព្ធធ្វើឡើងនៅសាលាធម្មសភា ក្នុងវត្តវេឡុវ័នពោធិញ្ញាណ ហៅ វត្តអូរឫស្សី ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះដែរ មានព្រះវត្តមាននិមន្តចូលរួមដោយព្រះគ្រូ​សោត្តសំវរោ​ គង់​ សុវណ្ណា​ ព្រះគ្រូចៅអធិការ​ វត្តវេឡុវ័នពោធិញ្ញាណ ហៅវត្តអូរឫស្សី, ព្រះភិក្ខុ ឈើយ ហន ព្រះគ្រូសូត្រស្តាំ និងវត្តមានអញ្ជើញចូលរួមពីលោក ញឹម ផឿង នាយករដ្ឋបាលក្រុង, លោក ខាត់ ធា នាយករងរដ្ឋបាល​ក្រុង, លោក ស្រិល អុិន ចៅសង្កាត់ នៃសង្កាត់ផ្សារកណ្តាល, លោក មាស សំណាង ប្រធានការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង, លោក ហេង សុខហ៊ន ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលក្រុង, លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈរដ្ឋបាលក្រុង, លោក យ៉ត សុផាត មន្ត្រីការិយាល័យត្រួតពិនិត្យផ្ទៃក្នុងរដ្ឋបាលក្រុង, លោក សាំង ឃឺន មេភូមិអូរឫស្សី, លោក ស៊ូ បាន មន្ត្រីការិយាល័យគ្រប់គ្រងធនធានមនុស្សរដ្ឋបាលក្រុង, លោក លោកស្រី​ជាសប្បុរសជន និងជា​ម្ចាស់​អំណោយ ព្រមទាំងកម្លាំងប្រជាការពារភូមិអូរឫស្សី ចំនួន ៥០នាក់ រួមនឹងបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ សរុបជិត ៣០០នាក់បានចូលរួម។លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា "ក្នុងនា​មក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់​លោកចៅសង្កាត់ លោកមេភូមិ​ និងសប្បុរសជន​ ​ដែលបានកៀរគរជាសម្ភារៈថវិកាពីសប្បុរសជន រហូតដល់​រៀប​ចំបានជាពិធីចែកអំណោយមនុស្សធម៌ដ៏អធិកអធមនេះឡើង​"។ លោកអភិបាលក្រុង បានបន្តថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាបាលកម្ពុជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹម​យ៉ាន ឧបនាយក​រដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងក្រោមការដឹកនាំរបស់រូបខ្ញុំបាទ​ បាន​និង​កំពុងផ្តោតការ​យកចិត្ត​ទុកដាក់លើការងារមនុស្សធម៌ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ"។
លោកអភិបាលក្រុងបានថ្លែងបន្តថា "ចាប់​តាំង​ពី​ការរីក​រាលដាល​នៃវីរុសកូវីដ-១៩ រដ្ឋបាលក្រុងសហការជាមួយរដ្ឋបាលសង្កាត់ទាំង៣ ដោយមានការចូលរួម​ពី​សប្បុរសជននៅគ្រប់ទិសទី ​បានកៀរគរ​ជាសម្ភារៈ ស្បៀងអាហារ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ និងបានចែកជូន​ដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត បានចំនួនជាង ៧,២៣៥គ្រួសារមកហើយ ទោះបីជាខំចែក​ជូន​យ៉ាងណាក្តី នៅតែមានប្រជាពលរដ្ឋជាច្រើនគ្រួសារជួបប្រទះនឹងការខ្វះខាតបន្តទៀត។
ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋនូវសារសំខាន់មួយចំនួនរួមមាន៖ បញ្ហានៃរលកទីពីរបង្កឡើងដោយជំងឺកូវីដ-១៩, ជំងឺគ្រុនឈិក, ការដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ឆ្នាំ២០២០, ជំរុញឱ្យកូន​រៀនសូត្រតាមប្រព័ន្ធអនឡាញ, និងដាំដំណាំកសិកម្ម ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ...។ល។
ឆ្លៀតក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអំពាវ​នាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារ និងថវិកាបន្ថែមទៀត ដើម្បី​យក​​​ទៅ​ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុង​ជួបប្រទះនឹងការខ្វះខាតនៅថ្ងៃក្រោយៗទៀត។ លោកអភិបាលក្រុងបន្តថា "រូបខ្ញុំគិតថា ​អំណោយទាំងនេះគឺជាការរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បងប្អូន​ប្រជាពល​រដ្ឋ​មានជីវភាពខ្វះខាត​បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ចំពោះអំណោយដែលយើងត្រូវចែកជូន​នាពេលនេះ​ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១៥គីឡូក្រាម មី ៥កញ្ចប់ និងថវិកាចំនួន ១០,០០០ (ដប់ពាន់) រៀល"។
មុននឹងបញ្ចប់សុន្ទរកថា លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រគេនពរព្រះគ្រូចៅអធិការវត្ត និងជូនពរ​លោក លោកស្រី មន្ត្រីរាជការ សប្បុរសជន និងបងប្អូន​ប្រជាពល​រដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ សូមជួបប្រទះនូវពុទ្ធពរ​ទាំង​បួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា គ្រឿងឧបភោគនិងគ្រឿងបរិភោគ រួមនឹងថវិកាមួយចំនួនដែលបានប្រារព្ធពិធីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតខ្លាំងក្នុងជីវភាព ជនងាយរងគ្រោះ ជនពិការ និងចាស់ជរាចំនួន ២០០គ្រួសារក្នុងភូមិអូរឫស្សីនាពេលនេះ បានមកពីការចូលរួមដោយ៖
១-លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត.២-លោក ស្រិល អុិន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ផ្សារកណ្តាល. ៣-ព្រះគ្រូ​សោត្តសំវរោ​ គង់​ សុវណ្ណា​ ព្រះគ្រូចៅអធិការ​ វត្តវេឡុវ័នពោធិញ្ញាណ ហៅ វត្តអូរឫស្សី.៤-លោក សាំង ឃឺន មេភូមិអូរឫស្សី និងក្រុមការងារអង្គភាពភូមិ .៥-លោក ជា គឹមឈុន តំណាងក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន (តំបន់ឧស្សាហកម្ម "អូរនាង" ប៉ោយប៉ែត). ៦-លោក ធាប គឹមសាង នាយកសាលាបឋមសិក្សាអូរឫស្សី រួមនឹងសប្បុរសជន៕











No comments