សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យយ៉ាងសកម្ម០៤នាក់ពាក់ព័ន្ធធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ដោយមានការបញ្ជាដឹកនាំពី លោកឧត្តមសេនីយ៏ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក នូ សុវណ្ណារ៉ា អភិបាលនៃ
គណះអភិបាលក្រុងតាខ្មៅ កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក អធិការ នគរបាលក្រុង សហការជាមួយលោកចៅសង្កាត់ខ្មៅ បានបង្រ្កាបមុខសញ្ញា លួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មនៅក្នុងក្រុងតាខ្មៅ ។  លោកវរសេនីយ៍ទោយី វណ្ណដា អធិការនៃអធិការនគរបាលក្រុងតាខ្មៅនិងមន្រ្តីក្រោមឱវ៉ាតទាំងអស់ប្តេជ្ញា និង បង្រ្កាបជនបង្កអសន្តិសុខ អោយដូចភ្លៀងរលឹម។បើតាមការបញ្ជាក់ពីលោកអធិការថាអំពើលួច.សម្ភារ:.ហេតុការណ៍នេះថ្ងៃសៅរ៍ទី០១ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទីចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់មានឈ្មោះ៖
១.ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ  ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលត្រូវបានឃាត់ខ្លួន។
២.ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំស្នាក់នៅ:ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល,មុខរបរ:រេីសអេតចាយត្រូវបានឃាត់ខ្លួន។
៣.ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ
ទីលំនៅ:ភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល,មុខរបរ:មិនពិតប្រាកដត្រូវបានឃាត់ខ្លួន។
៤.រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ
ស្នាក់នៅ:ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ:រេីសអេតចាយត្រូវបានឃាត់ខ្លួន។
វត្ថុតាងចាប់យករួមមាន៖ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១BV៨២១៥។
.កង់តួស្រីចំនួន១គ្រឿងពណ៌ខៀវ។
.ថ្មទូរស័ព្ទ .ស៊ុមទូរស័ព្ទ. និងសំបកទូរស័ព្ទចាស់ៗចំនួន២ការ៉ុង។
.ឈេីជ្រុងចំនួន១កំណាត់ប្រវែង៦០ស.ម។
.ញញួរចំនួន៣ ។
.ពូថៅដងឈេីចំនួន១ប្រវែង៣២ស.ម។
.កាំបិតផ្គាក់ដងឫស្សីចំនួន១ប្រវែង៥៨ស.ម។
.កាំបិតប៉័ងតោចំនួន១ប្រវែង៣០ស.ម។
.កាំបិតចុងស្រួចចំនួន២។
.កន្ត្រៃកាត់ខ្សែភ្លេីងចំនួន១ពណ៌ក្រហម។
.សោសំរាប់មួលប៊ូឡុងចំនួន៤។
.ទួណឺវីសចំនួន២។
.ដែកឆាមចំនួន១។
.កាបូបដៃពណ៌ខ្មៅចំនួន១។
ករណីកេីតហេតុខាងលេី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលពត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលេីដែលស្នាក់នៅលេីក្បូនបណ្តែតទឹកគឺជាមុខសញ្ញាដែលតែងតែធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ទេីបកំលាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។







No comments