សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ២០០គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចស្រុកឆែបខេត្តព្រះវិហារបង្រ្កាបបានគណៈពេលឆ្លងដែនចូលទឹកដីកម្ពុជា,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖សមត្ថកិច្ចស្រុកឆែបខេត្តព្រះវិហារបង្ក្រាបបានគ្រឿងញៀន២០០គីឡូក្រាម  ខណៈជួញដូរឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវចូលទឹកដីកម្ពុជាក្នុងបទល្មើសជាក់ស្តែងនៅចំណុចកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារ និងឃាត់ខ្លួនមនុស្ស២នាក់។ បើតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថាប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ករណីការបង្ក្រាបដែលធ្វើឡើងនៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២០ក៏មានការសម្របសម្រួលពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺផងដែរ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង។កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនិងបន្តស្រាវជ្រាវរកមុខសញ្ញាជាប់ពាក់ព័ន្ធ៕





No comments